តើអ្វីទៅជាវីតាមីន ?
វីតាមីន គឺជាសមាសធាតុសរីរាង្គ
និងជាសារធាតុចិញ្ចឹមដ៏សំខាន់មួយដែលសារពាង្គកាយត្រូវការក្នុង បរិមាណចាំបាច់ណាមួយ។
សមាសធាតុគីមីសរីរាង្គ ដែលហៅថាវីតាមីននេះមិនអាចត្រូវបានសំយោគ
ដោយសារពាង្គកាយបានគ្រប់គ្រាន់នោះទេ ហើយវាទទួលបានមកពីរបបអាហារប្រចាំថ្ងៃ ដូច្នេះហើយបាន
ជាយើងស្គាល់វាតាមលក្ខខ័ណ្ឌអាស្រ័យទៅលើកាលទេស និងលក្ខណផ្ទាល់របស់សារពាង្គកាយ។ ឧទាហរណ៍ដូចជា
ascorbic
acid (ផ្នែកមួយនៃវីតាមីន
C) គឺជាវីតាមីនដែលមានសារះសំខាន់ចំពោះតែមនុស្ស
តែចំពោះសត្វភាគច្រើនពុំត្រូវការនោះទេ។ ហើយចំពោះវីតាមីន D វិញគឺចាំបាច់សំរាប់តែមនុស្សណាដែលមានស្បែកមិនសូវប៉ះផ្ទាល់ទៅនឹងពន្លឺព្រះអាទិត្យតែប៉ុន្នោះ
ព្រោះតែពន្លឺស្វាយអ៊ុលត្រាអាចធ្វើឲ្យស្បែកផលិតនោះវីតាមីននេះបាន។ ការញុំាថ្នាំវីតាមីនគឺអាចជួយព្យាបាលដល់អ្នកជំងឺខ្វះនូវវីតាមីន
តែពុំមានការអះអាងណាថាវាអាចមានប្រយោជន៍(សារធាតុចិញ្ចឹម)ដោយការហូបថ្នាំវីតាមីន
របស់មនុស្សមានសុខភាពល្អធម្មតានេះទេ។
វីតាមីន
ឬសារធាតុចិញ្ចឹម
វីតាមីនមិនត្រូវបានរាប់បញ្ចុលជាមួយសារធាតុចិញ្ចឹមសំខាន់ៗមួយចំនួនដូចជា
សារធាតុរ៉ែ អាស៊ីតខ្លាញ់សំខាន់ៗ និងអាមីណូអាស៊ីតសំខាន់ៗនោះទេ។ វាត្រូវបានរកឃើញ
និងទទួលស្គាល់ជាសកលចំនួន ១៣ប្រភេទប៉ុន្នោះ។ ហើយវាត្រូវបានគេបែងចែកទៅតាមលក្ខខ័ណ្ឌជីវសាស្ត្រ
និងសកម្មភាពគីមីរបស់វា តែមិនគិតពីទម្រង់របស់វានោះទេ។ ហេតុនេះហើយ
គ្រប់វីតាមីនទាំងអស់ត្រូវបានកំណត់ទៅដោយចំនួន សមាសធាតុវីតាម័រ (Vitamer
compound)
ដែលបង្ហាញពីទំនាក់ទំនងសកម្មភាពជីវសាស្ត្ររបស់វីតាមីនជាក់លាក់មួយ។ ដូចជាលក្ខខណគីមីដែលបានចាត់ជាក្រុមក្នុង វីតាមីន Alphabetized មាន Title “
generic descriptor” (អ្នកពណ៌នាស្សែន) ដូចជាវីតាមីន A ដែលរាប់បញ្ចូលទាំងសមាសធាតុ Retinal,
retinol និង carotenoids ចំនួន ៤បន្ថែមទៀត ។ Vitamers អាចបំលែងទៅជាវីតាមីនសកម្មក្នុងសារពាង្គកាយ
ហើយពេលខ្លះក៏អាចបំលែងទម្រង់ (inter-convertible)
ទៅជាទម្រង់មួយផ្សែងទៀតផងដែរ។
វីតាមីនមាននូវមុខងារគីមីសាស្ត្រផ្សេងៗ
ដូចជាវីតាមីន D មានមុខអាដូចអរម៉ូនដែរ ដែលជាអ្នកតម្រូវមេតាប៉ូលីសសារធាតុរ៉ែ
ឬក៏ជាអ្នកតម្រូវតំណុះនៃកោសិកា និងជាលិកា ហើយក៏ជាតម្រូវភាពខុសគ្នា
ដូចជាការតម្រូវទម្រង់ផ្សេងៗរបស់វីតាមីន A ជាដើម។ មុខងារមួយចំនួនទៀតគឺជា Antioxidants
(ឧទាហរណ៏
វីតាមីន E និងអាចជាវីតាមីន C)។ ហើយមួយចំនួនមានមុខងារជា ជំនួយការអង់ស៊ីម (Enzyme
cofactors “coenzyme”) ឬក៏ជាធាតុបង្កររបស់វា
ដែលជាទូទៅវត្តមានជាច្រើនរបស់វីតាមីន B complex ។ កូអង់ស៊ីម (Coenzyme)
ជាអ្នកជួយជាកាតាលីកឲ្យអង់ស៊ីមធ្វើការក្នុងដំណើរការមេតាប៉ូលីស។
ក្នុងតួនាទីនេះ វីតាមីនអាចធ្វើការចង់សម្ព័ន្ធទៅនឹងអង់ស៊ីម ដែលហៅថា Prosthetic
group ។ ឧទាហរណ៍ដូចជាអង់ស៊ីម Biotin ដែលមានសកម្មភាពក្នុងការផលិតអាស៊ីតខ្លាញ់។ ការចង់សម្ព័ន្ធអាចខ្សោយចំពោះកូអង់ស៊ីម
ហើយទម្រង់ដែលងាយបំបែកចេញមានតូនាទីសំរាប់ដឹកនាំ ម៉ូលេគុលគីមី ឬអេឡិចត្រុង។
ឧទាហរណ៍ដូចជា Folin acid ដឹងនាំ Methyl, formyl, and methylene នៅក្នុងកោសិការ។
ហើយម្យ៉ាងទៀត តួនាទីក្នុងការជួយក្នុងប្រតិកម្មអង់ស៊ីម-ស៊ុបស្ត្រាត (enzyme-substrate reaction) គឺជាតួនាទីដ៏សំខាន់របស់វីតាមីន
ក្នុងចំនោមមុខងារសំខាន់ៗដ៏ទៃ។
អន្តរកាលនៃថ្នាំវីតាមីន
និងដំណោះស្រាយជីវសាស្ត្រ
រហូតមកដល់ពាក់កណ្តាលទស្សវត្តឆ្នាំ
១៩៣០ ជាពេលដែលការយោបកវីតាមីន B complex
ពីមេដំបែរ
(Yeast) ដំបូងបង្អស់
ហើយការសំយោគថ្នាំគ្រាប់វីតាមីន C (Semi-synthetic vitamin C) ត្រូវបានដាក់លក់។ វីតាមីន
គឺអាចទទួលបានតែពីរបបអាហារមួយគត់ ហើយការផ្លាស់ប្តូររបបអាហារ (ទៅតាមរដូវកាលនីមួយៗ)
បានផ្លាស់ផ្តូរយ៉ាងខ្លាំងទៅនឹងប្រភេទ និងបរិមាណនៃវីតាមីនដែលបានពីរបបអាហារ។
យ៉ាងដូច្នេះហើយ ការផលិតវីតាមីនចេញពី សារធាតុគីមី បានធ្វើឲ្យមានយ៉ាងទូលំទូលាយ
ហើយមានតម្លៃសមរម្យ នឹងមានមុខងារច្រើនក្នុងគ្រាប់ថ្នាំតែមួយ
ដែលអាចមានជាប្រភេទជាចំនីហូប និងជាសារធាតុផ្សំក្នុងអាហារ ដែលកើតឡើងតាំងតែពីពាក់កណ្តាលសតវត្សទី២០
មកម្លះ។ ការសិក្សារទៅលើសកម្មភាពរបស់ទម្រង់ និងតួនាទីរបស់វីតាមីន
ជារឿងដ៏សំខាន់ក្នុងការរក្សាសុខភាពឲ្យបានល្អរ ហៅថាមុខវិជ្ជា វីតាមីនូវិទ្យា (Vitaminology).
Comments
Post a Comment